ការគោរពទង់ជាតិ

សំពះ (កិ.) លើកដៃទាំងពីរផ្គុំម្រាមទាំង១០ឆ្ពោះត្រង់ទៅរកបុគ្គល, ទៅរកទីឬវត្ថុដែលគួរគោរព។

ការសំពះគឺជាការសម្តែងគារវកិច្ចចំពោះគ្នាទៅវិញទៅមករបស់មនុស្សទូទៅក្នុងសង្គម ជាពិសេសពុទ្ធសាសនិក ប៉ុន្តែបើនិយាយដល់ការសំពះនេះ ប្រជាពលរដ្ឋខ្មែរបានប្រកាន់យកធ្វើជាទំនៀមទំលាប់ប្រពៃណីរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ ដោយចាស់ពីដើមបានយល់ថាការសំពះគឺជាការគោរព ដែលបង្ហាញឱ្យឃើញពីកាយវិការទន់ភ្លន់ សុភាពរាបសា មានសុជីវធម៌ និង ផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នេះ គណ:គ្របគ្រងនៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង បានធ្វើការណែនាំដល់ប្អូនៗសិស្សានុសិស្សអំពីសុជីវធម៌ ការចេះគោរពគ្នាតាមរយ:ការលើកដៃសំពះគ្នាទៅវិញទៅមក ការសំពះគោរពចាស់ទុំ លោកគ្រូអ្នកគ្រូជាដើម។ ក្រៅពីការទទួលបានចំណេះដឹងហើយនោះ កុមារទាំងឡាយត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌បន្ថែមទៀត ទើបល្អប្រសើរ។

Comments