វគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់ប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក»

វគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់ប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក» នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី «ការ​ប្រើប្រាស់ ប្រព័ន្ធសិក្សា​តាមអេឡិចត្រូនិក» ជូន​គ្រូ​បង្រៀន នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្នុង​​គោល​បំណង​លើក​កម្ពស់​សមត្ថភាព​​​​​ក្នុងការប្រើប្រាស់ប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក របស់ក្រសួង និងការ​ប្រើប្រាស់​មាតិកា​ឌីជីថល ជំនួយការបង្រៀន និងរៀន។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេល ០២ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដែលគាំទ្រដោយគម្រោងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និង​សារ​គមនា​គមន៍ សម្រាប់​ការអប់រំនៅកម្ពុជា ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតលើការប្រើប្រាស់ប្រព័ន្ធសិក្សាតាមអនឡាញ និងប្រើប្រាស់បណ្ណាល័យឌីជីថល។ កិច្ចព្រមព្រៀងនេះបានអនុវត្ត​សកម្មភាព​ចំនួន០៣ សំខាន់គឺ ១-ការ​រៀបចំ​កសាង​មជ្ឈមណ្ឌល​ទិន្នន័យ​អប់រំ ដែល​បម្រើ​ការ​ផ្ទុក​ប្រព័ន្ធ ​ព័ត៌មាន​វិទ្យា​ Read More …