ទាញយក ០.១ ព្រឹត្តិបត្រព័ត៌មានប្រចាំខែមករា
ទាញយក ០.១ ព្រឹត្តិបត្រព័ត៌មានប្រចាំខែមករា
ពាមជីកង៖ នៅថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វិទ្យាល័យ ហ៊ុន សែន ពាមជីកង បានរៀបចំការប្រឡងប្រចាំខែមករា ដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅតាមអគារនីមួយៗដោយមានភាពតឹងរឹងបំផុត ហើយនៅតាមបន្ទប់ប្រឡងមានគណៈកម្មការអនុរក្សចំនួនពីរនាក់ និងនៅតាមអគារប្រឡងនីមួយៗមានគណៈកម្មការត្រួតពិនិត្យអគារចំនួនមួយនាក់។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការប្រឡងលើវិញ្ញាសានីមួយៗ និងពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវបញ្ញាត្តិក្នុងពេលប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។
នៅថ្ងៃសៅរ៍ ១០ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វិទ្យាល័យ ហ៊ុន សែន ពាមជីកង បានទទួលការមកដល់របស់មន្ត្រីនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានចុះណែនាំគ្រូបង្គោល និងសិស្សស្រីនៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ពីសកម្មភាពក្រៅម៉ោងសិក្សា ការបង្កើតក្លឹប ICT Technovation Girls ដែលកុមារីសិក្សារៀងរាល់ចុងសប្ដារហ៍។ កម្មវិធីនេះមានការបណ្ដុះបណ្ដាលរយៈពេល ៣ខែដើម្បីស្វែងយល់ពី សហគ្រិនភាព និងការការសរសេរកូដក្នុងការបង្កើតកម្មវិធីទូរសព្ទដៃ ការចុះផ្តល់ជំនួយបច្ចេកទេសសកម្មភាពក្រៅម៉ោងសិក្សា ការបង្កើតក្លឹប ICT ដល់គ្រូបង្គោល និងសិស្សស្រីនៅបឋមសិក្សាថ្លុកជ្រៅ អនុវិទ្យាល័យអន្លងអក និងវិទ្យាល័យ ហ៊ុន សែន ពាមជីកង។
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកអធិការរងស្រុកកងមាស បានចុះមកវិទ្យាល័យ ហ៊ុន សែន ពាមជីកង ដើម្បីមកផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស និងផ្ដល់ជាដំបូន្មានដល់សិស្សានុសិស្សក្នុងការបើកបរពេលមកសាលាឬចេញពីសាលាដោយគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការផាកពិន័យផ្សេងៗ និងជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។
ថ្ងៃពុធ ៧កើត ខែបុស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វិទ្យាល័យ ហ៊ុន សែន ពាមជីកង កម្មវិធីសាលារៀនជំនាន់ថ្មី តាមរយៈNGPRC បានទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកពីស្ថាប័ន Ligth over Ligth ប្រទេសម៉ាឡេស៊ី អ្នកជំនាញខាងអប់រំSTEM។ ទស្សនៈកិច្ចនេះគឺជាការចុះជួប និងពិភាក្សាការងារ ការទំនាក់ទំនង និងការងារការអប់រំSTEMដើម្បីធ្វើការសហការនិងគាំទ្រទៅលើផ្នែកនេះពី Ligth over Ligth មកដល់សាលារៀនជំនាន់ថ្មី។
ថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វិទ្យាល័យ ហ៊ុន សែន ពាមជីកង ជំនាន់ថ្មី បានទទួលការអញ្ជើញមកទស្សនកិច្ចរបស់ប្រតិភូចិនតាមរយៈនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យមើលការបង្រៀននិងរៀនមុខវិជ្ជាកុំព្យូទ័រ(ICT)
កំពង់ចាម៖ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកងមាស បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធី សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង និងវិទ្យាល័យ ហ៊ុន សែន កងតាណឹង ក្នុងស្រុកកងមាស ខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ក្រុមការងារចុះជួយស្រុកកងមាសជាច្រើនរូបទៀត។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូ Read More …
កងមាស៖ នៅក្នុងសប្ដាហ៍នេះដែរ ក្រុមយុវតីបាននឹងកំពុងកំណត់នូវបញ្ហាប្រឈមពិតប្រាកដដែលពួកគេបានជួបប្រទះនៅក្នុងសហគមន៍របស់ពួកគេ និងបានគូរនូវគំនូរព្រាងរូបរាងកម្មវិធីទូរសព្ទដៃ នៅលើក្រដាសដើម្បីបង្កើតជាកម្មវិធីទូរសព្ទដៃ។ កម្មវិធី Technovation Girls នេះគឺជាឱកាសដ៏ពិសេសមួយសម្រាប់ស្ត្រីវ័យក្មេងដើម្បីបង្ហាញពីគំនិតឆ្នៃប្រឌិត ចេះធ្វើការជាក្រុម មានការសហការគ្នាក្នុងក្រុម ចេះកំណត់គោលដៅពិតប្រាកដដើម្បីសម្រេចបានជោគជ័យ។
គ្រូបង្រៀនបច្ចេកវិទ្យាព័ត៌មាន នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង បានចូលរួមប្រជុំចែករំលែកពីការប្រើប្រាស់ឧបករណ៍ ICT សម្រាប់ជំនួយដល់ការអនុវត្តកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន ដែលផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថល ជូនដល់លោកគ្រូអ្នកគ្រូបង្រៀនផ្សេងទៀត ដើម្បីយកទៅចែករំលែកបន្តដល់សិស្សានុសិស្ស។
នៅថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ សាលារៀនជំនាន់ថ្មីវិទ្យាល័យ ហ៊ុន សែន ពាមជីកង ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពសាលារៀនជំនាន់ថ្មី ។ ការទទួលបានវិញ្ញាបនបត្រនេះគឺ សាលាត្រូវអនុវត្តតាមគោលការណ៍នៃកម្មវិធីសាលារៀនជំនាន់ថ្មី និងលក្ខណៈវិនិច្ឆ័យទាំង២៤ ដែលមានចែងនៅគោលនយោបាយសាលារៀនជំនាន់ថ្មី និងគោលការណ៍ណែនាំប្រតិបត្តិសាលារៀនជំនាន់ថ្មី ។ ដោយសារវិញ្ញាបនបត្រនេះសិស្សទទួលបានការសិក្សាបែបថ្មីទំនើប មានសម្ភារៈរៀនគ្រប់គ្រាន់ រៀនពេញមួយថ្ងៃ មានបណ្ណាល័យស្អាត ទទួលបានទាំងចំណេះដឹង និងបំណិនសតវត្សទី២១ ។