លិខិតថ្លែងអំណរគុណចំពោះ លោក ហោ សេងលី និងភរិយា ដែលបានឧបត្ថម្ភម៉ាស៊ីនទឹកស្អាតចំនួនមួយគ្រឿងដល់វិទ្យាល័យ ហ៊ុន សែន ពាមជីកង កម្មវិធីសាលារៀនជំនាន់ថ្មី

យើងខ្ញុំទាំងអស់គ្នាជា គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង សូមគោរពថ្លែងអំណរគុណដល់លោក ហោ សេងលី និងភរិយា ដែលបានឧបត្ថម្ភធុងទឹកចម្រោះទឹកស្អាតសម្រាប់បម្រើសេវាកម្មទឹកស្អាតដល់សិស្សានុសិស្ស ។ សូមលោក និងភរិយាជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ !

លិខិតថ្លែងអំណរគុណចំពោះ លោក ផេង បូរ៉ា និងភរិយា ដែលបានឧបត្ថម្ភម៉ាស៊ីនទឹកស្អាតចំនួនមួយគ្រឿងដល់វិទ្យាល័យ ហ៊ុន សែន ពាមជីកង កម្មវិធីសាលារៀនជំនាន់ថ្មី

យើងខ្ញុំទាំងអស់គ្នាជា គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង សូមគោរពថ្លែងអំណរគុណដល់លោក ផេង បូរ៉ា និងភរិយា ដែលបានឧបត្ថម្ភធុងទឹកចម្រោះទឹកស្អាតសម្រាប់បម្រើសេវាកម្មទឹកស្អាតដល់សិស្សានុសិស្ស ។ សូមលោក និងភរិយាជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ !

លិខិតថ្លែងអំណរគុណចំពោះ លោក ហេង ងួន និងភរិយា ដែលបានឧបត្ថម្ភម៉ាស៊ីនទឹកស្អាតចំនួនមួយគ្រឿងដល់វិទ្យាល័យ ហ៊ុន សែន ពាមជីកង កម្មវិធីសាលារៀនជំនាន់ថ្មី

យើងខ្ញុំទាំងអស់គ្នាជា គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង សូមគោរពថ្លែងអំណរគុណដល់លោក ហេង ងួន និងភរិយា ដែលបានឧបត្ថម្ភធុងទឹកចម្រោះទឹកស្អាតសម្រាប់បម្រើសេវាកម្មទឹកស្អាតដល់សិស្សានុសិស្ស ។ សូមលោក និងភរិយាជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ !

គ្រូបង្រៀនវិទ្យាល័យ ហ៊ុនសែន ពាមជីកង ចំនួន៤៦នាក់ទទួលបានការធ្វើលិខិតឆ្លងដែនដោយឥតគិតថ្លៃ

នាព្រឹកថ្ងៃចន្ទ ០៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សុខ សេងលី នាយករងទទួលបន្ទុកផ្នែករដ្ឋបាល-ហិរញ្ញវត្ថុ តំណាងលោកនាយកវិទ្យាល័យ ហ៊ុន សែន ពាមជីកង បានដឹកនាំលោកគ្រូអ្នកគ្រូចំនួន៤៦ នាក់ ស្រីចំនួន១៦នាក់ មកធ្វើលិខិតឆ្លងដែននៅនាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។ កម្មវិធីនេះទទួលបានការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈកម្មវិធីសាលារៀនជំនាន់ថ្មី។

ការប្រើប្រាស់កម្មវិធី OBSERVIC សម្រាប់ផ្ដល់ប្រឹក្សាគរុកោសល្យពីចម្ងាយ

(ពាមជីកង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ វិទ្យាល័យ ហ៊ុនសែន ពាមជីកង បានបើកវគ្គសិក្ខាសាលាស្ដីពី”ការប្រើប្រាស់កម្មវិធី OBSERVIC សម្រាប់ផ្ដល់ប្រឹក្សាគរុកោសល្យពីចម្ងាយ” ដែលបណ្ដុះបណ្ដាលដោយមន្ត្រីអង្គការខេប ដើម្បីឱ្យលោកគ្រូ អ្នកគ្រូអាចប្រើប្រាស់កម្មវិធី OBSERVIC និងស្វែងយល់ពីមុខងារមួយចំនួននៅក្នុងកម្មវិធីនេះ និងងាយស្រួលក្នុងការផ្ដល់ប្រឹក្សាគរុកោសល្យពីចម្ងាយ។ វគ្គសិក្ខាសាលានេះធ្វើឡើងក្នុងសាលប្រជុំនៅអាគារធនធាននៃវិទ្យាល័យ ហ៊ុនសែន ពាមជីកង ដែលមានការអញ្ជើញចូលរួមពី នាយក នាយករង លោកគ្រូ អ្នកគ្រូ និងមន្ត្រីអង្គការខេប។

វគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់ប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក»

វគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់ប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក» នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី «ការ​ប្រើប្រាស់ ប្រព័ន្ធសិក្សា​តាមអេឡិចត្រូនិក» ជូន​គ្រូ​បង្រៀន នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្នុង​​គោល​បំណង​លើក​កម្ពស់​សមត្ថភាព​​​​​ក្នុងការប្រើប្រាស់ប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក របស់ក្រសួង និងការ​ប្រើប្រាស់​មាតិកា​ឌីជីថល ជំនួយការបង្រៀន និងរៀន។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេល ០២ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដែលគាំទ្រដោយគម្រោងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និង​សារ​គមនា​គមន៍ សម្រាប់​ការអប់រំនៅកម្ពុជា ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតលើការប្រើប្រាស់ប្រព័ន្ធសិក្សាតាមអនឡាញ និងប្រើប្រាស់បណ្ណាល័យឌីជីថល។ កិច្ចព្រមព្រៀងនេះបានអនុវត្ត​សកម្មភាព​ចំនួន០៣ សំខាន់គឺ ១-ការ​រៀបចំ​កសាង​មជ្ឈមណ្ឌល​ទិន្នន័យ​អប់រំ ដែល​បម្រើ​ការ​ផ្ទុក​ប្រព័ន្ធ ​ព័ត៌មាន​វិទ្យា​ Read More …