ប្រឡងឆមាសលើកទី២ ថ្នាក់ទី៧, ៨, ១០ និងថ្នាក់ទី១១

ពាមជីកង៖ នៅថ្ងៃអង្គារ ១រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤  វិទ្យាល័យ ហ៊ុន សែន ពាមជីកង បានរៀបចំការប្រឡងឆមាសលើកទី២ ដល់សិស្សានុសិស្សថ្នាក់ទី៧, ៨, ១០ និងទី១១ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅតាមអគារនីមួយៗរបស់វិទ្យាល័យ ហ៊ុន សែន ពាមជីកង​ ដោយការប្រឡងមានភាពតឹងរឹងបំផុត។ នៅតាមបន្ទប់ប្រឡងនីមួយៗមានគណៈកម្មការអនុរក្សចំនួនពីរនាក់ និងនៅតាមអគារប្រឡងនីមួយៗមានគណៈកម្មការត្រួតពិនិត្យអគារចំនួនមួយនាក់។ ជាមួយគ្នានេះដែរ ការប្រឡងបេក្ខជនទាំងអស់ត្រូវបានរៀបឱ្យប្រឡងជាមួយគ្នាគ្រប់កម្រិតថ្នាក់ ដែលបន្ទប់នីមួយៗមានសិស្សថ្នាក់ទី៧ប្រឡងជាមួយសិស្សថ្នាក់ទី៨ និងសិស្សថ្នាក់ទី១០ប្រឡងជាមួយសិស្សថ្នាក់ទី១១ ហើយនិងការបំពេញតួនាទីយ៉ាងយកចិត្តទុកដាក់ពីអនុរក្សទៀតនោះ សិស្សានុសិស្សទាំងអស់បានខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការប្រឡងលើវិញ្ញាសានីមួយៗ និងពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម និង​​​ទន្ទឹងរង់ចាំ​មើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវ​បញ្ញាត្តិ​​​ក្នុងពេល​ប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។

ប្រឡងប្រចាំខែមករា

ពាមជីកង៖ នៅថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វិទ្យាល័យ ហ៊ុន សែន ពាមជីកង បានរៀបចំការប្រឡងប្រចាំខែមករា ដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅតាមអគារនីមួយៗ​ដោយមានភាពតឹងរឹងបំផុត ហើយនៅតាមបន្ទប់ប្រឡងមានគណៈកម្មការអនុរក្សចំនួនពីរនាក់ និងនៅតាមអគារប្រឡងនីមួយៗមានគណៈកម្មការត្រួតពិនិត្យអគារចំនួនមួយនាក់។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការប្រឡងលើវិញ្ញាសានីមួយៗ និងពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម និង​​​ទន្ទឹងរង់ចាំ​មើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវ​បញ្ញាត្តិ​​​ក្នុងពេល​ប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានចុះណែនាំគ្រូបង្គោល និងសិស្សស្រី នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង

នៅថ្ងៃសៅរ៍ ១០ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វិទ្យាល័យ ហ៊ុន សែន ពាមជីកង បានទទួលការមកដល់របស់មន្ត្រីនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានចុះណែនាំគ្រូបង្គោល និងសិស្សស្រីនៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ពីសកម្មភាពក្រៅម៉ោងសិក្សា ការបង្កើតក្លឹប ICT Technovation Girls ដែលកុមារីសិក្សារៀងរាល់ចុងសប្ដារហ៍។ កម្មវិធីនេះមានការបណ្ដុះបណ្ដាលរយៈពេល ៣ខែដើម្បីស្វែងយល់ពី សហគ្រិនភាព និងការការសរសេរកូដក្នុងការបង្កើតកម្មវិធីទូរសព្ទដៃ ការចុះផ្តល់ជំនួយបច្ចេកទេសសកម្មភាពក្រៅម៉ោងសិក្សា ការបង្កើតក្លឹប ICT ដល់គ្រូបង្គោល និងសិស្សស្រីនៅបឋមសិក្សាថ្លុកជ្រៅ អនុវិទ្យាល័យអន្លងអក និងវិទ្យាល័យ ហ៊ុន សែន ពាមជីកង។

សកម្មភាពផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន ពាមជីកង

ថ្ងៃព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកអធិការរងស្រុកកងមាស បានចុះមកវិទ្យាល័យ ហ៊ុន សែន ពាមជីកង ដើម្បីមកផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស និងផ្ដល់ជាដំបូន្មានដល់សិស្សានុសិស្សក្នុងការបើកបរពេលមកសាលាឬចេញពីសាលាដោយគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការផាកពិន័យផ្សេងៗ និងជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកពីស្ថាប័ន Ligth over Ligthប្រទេសម៉ាឡេស៊ី អ្នកជំនាញខាងអប់រំSTEM

ថ្ងៃពុធ ៧កើត ខែបុស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វិទ្យាល័យ ហ៊ុន សែន ពាមជីកង កម្មវិធីសាលារៀនជំនាន់ថ្មី តាមរយៈNGPRC បានទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកពីស្ថាប័ន Ligth over Ligth ប្រទេសម៉ាឡេស៊ី អ្នកជំនាញខាងអប់រំSTEM។ ទស្សនៈកិច្ចនេះគឺជាការចុះជួប និងពិភាក្សាការងារ ការទំនាក់ទំនង និងការងារការអប់រំSTEMដើម្បីធ្វើការសហការនិងគាំទ្រទៅលើផ្នែកនេះពី Ligth over Ligth មកដល់សាលារៀនជំនាន់ថ្មី។

ទស្សនកិច្ចរបស់ប្រតិភូចិនតាមរយៈនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យមើលការបង្រៀននិងរៀនមុខវិជ្ជាកុំព្យូទ័រ(ICT)

ថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វិទ្យាល័យ ហ៊ុន សែន ពាមជីកង ជំនាន់ថ្មី បានទទួលការអញ្ជើញមកទស្សនកិច្ចរបស់ប្រតិភូចិនតាមរយៈនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យមើលការបង្រៀននិងរៀនមុខវិជ្ជាកុំព្យូទ័រ(ICT)

ពិធី “សំណេះសំណាលជាមួយសិស្សនិទ្ទេស A និងប្រគល់សម្ភារៈ សិក្សាដល់សិស្សចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ថ្នាក់ទី២ ដល់ទី៦ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម”

កំពង់ចាម៖ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកងមាស បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធី សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង និងវិទ្យាល័យ ហ៊ុន សែន កងតាណឹង ក្នុងស្រុកកងមាស ខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ក្រុមការងារចុះជួយស្រុកកងមាសជាច្រើនរូបទៀត។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូ Read More …

សកម្មភាពក្លឹប Technovation Girls ២០២៤ នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង

កងមាស៖ នៅក្នុងសប្ដាហ៍នេះដែរ ក្រុមយុវតីបាននឹងកំពុងកំណត់នូវបញ្ហាប្រឈមពិតប្រាកដដែលពួកគេបានជួបប្រទះនៅក្នុងសហគមន៍របស់ពួកគេ និងបានគូរនូវគំនូរព្រាងរូបរាងកម្មវិធីទូរសព្ទដៃ នៅលើក្រដាសដើម្បីបង្កើតជាកម្មវិធីទូរសព្ទដៃ។ កម្មវិធី Technovation Girls នេះគឺជាឱកាសដ៏ពិសេសមួយសម្រាប់ស្ត្រីវ័យក្មេងដើម្បីបង្ហាញពីគំនិតឆ្នៃប្រឌិត ចេះធ្វើការជាក្រុម មានការសហការគ្នាក្នុងក្រុម ចេះកំណត់គោលដៅពិតប្រាកដដើម្បីសម្រេចបានជោគជ័យ។

ការប្រើប្រាស់ឧបករណ៍ ICT សម្រាប់ជំនួយដល់អនុវត្តកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន

គ្រូបង្រៀនបច្ចេកវិទ្យាព័ត៌មាន នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង បានចូលរួមប្រជុំចែករំលែកពីការប្រើប្រាស់ឧបករណ៍ ICT សម្រាប់ជំនួយដល់ការអនុវត្តកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន ដែលផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថល ជូនដល់លោកគ្រូអ្នកគ្រូបង្រៀនផ្សេងទៀត ដើម្បីយកទៅចែករំលែកបន្តដល់សិស្សានុសិស្ស។