ប្រឡងឆមាសលើកទី២ ថ្នាក់ទី៧, ៨, ១០ និងថ្នាក់ទី១១

ពាមជីកង៖ នៅថ្ងៃអង្គារ ១រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤  វិទ្យាល័យ ហ៊ុន សែន ពាមជីកង បានរៀបចំការប្រឡងឆមាសលើកទី២ ដល់សិស្សានុសិស្សថ្នាក់ទី៧, ៨, ១០ និងទី១១ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅតាមអគារនីមួយៗរបស់វិទ្យាល័យ ហ៊ុន សែន ពាមជីកង​ ដោយការប្រឡងមានភាពតឹងរឹងបំផុត។ នៅតាមបន្ទប់ប្រឡងនីមួយៗមានគណៈកម្មការអនុរក្សចំនួនពីរនាក់ និងនៅតាមអគារប្រឡងនីមួយៗមានគណៈកម្មការត្រួតពិនិត្យអគារចំនួនមួយនាក់។ ជាមួយគ្នានេះដែរ ការប្រឡងបេក្ខជនទាំងអស់ត្រូវបានរៀបឱ្យប្រឡងជាមួយគ្នាគ្រប់កម្រិតថ្នាក់ ដែលបន្ទប់នីមួយៗមានសិស្សថ្នាក់ទី៧ប្រឡងជាមួយសិស្សថ្នាក់ទី៨ និងសិស្សថ្នាក់ទី១០ប្រឡងជាមួយសិស្សថ្នាក់ទី១១ ហើយនិងការបំពេញតួនាទីយ៉ាងយកចិត្តទុកដាក់ពីអនុរក្សទៀតនោះ សិស្សានុសិស្សទាំងអស់បានខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការប្រឡងលើវិញ្ញាសានីមួយៗ និងពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម និង​​​ទន្ទឹងរង់ចាំ​មើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវ​បញ្ញាត្តិ​​​ក្នុងពេល​ប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។

Comments