នាព្រឹកថ្ងៃចន្ទ ០៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សុខ សេងលី នាយករងទទួលបន្ទុកផ្នែករដ្ឋបាល-ហិរញ្ញវត្ថុ តំណាងលោកនាយកវិទ្យាល័យ ហ៊ុន សែន ពាមជីកង បានដឹកនាំលោកគ្រូអ្នកគ្រូចំនួន៤៧នាក់ ស្រីចំនួន១៧នាក់ មកធ្វើលិខិតឆ្លងដែននៅនាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។
កម្មវិធីនេះទទួលបានការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈកម្មវិធីសាលារៀនជំនាន់ថ្មី។
Comments