ការទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពសាលារៀនជំនាន់ថ្មី

នៅថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ សាលារៀនជំនាន់ថ្មីវិទ្យាល័យ ហ៊ុន សែន ពាមជីកង ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពសាលារៀនជំនាន់ថ្មី ។

ការទទួលបានវិញ្ញាបនបត្រនេះគឺ សាលាត្រូវអនុវត្តតាមគោលការណ៍នៃកម្មវិធីសាលារៀនជំនាន់ថ្មី និងលក្ខណៈវិនិច្ឆ័យទាំង២៤ ដែលមានចែងនៅគោលនយោបាយសាលារៀនជំនាន់ថ្មី និងគោលការណ៍ណែនាំប្រតិបត្តិសាលារៀនជំនាន់ថ្មី ។

ដោយសារវិញ្ញាបនបត្រនេះសិស្សទទួលបានការសិក្សាបែបថ្មីទំនើប មានសម្ភារៈរៀនគ្រប់គ្រាន់ រៀនពេញមួយថ្ងៃ មានបណ្ណាល័យស្អាត ទទួលបានទាំងចំណេះដឹង និងបំណិនសតវត្សទី២១ ។

Comments